Story of Hope


First Half Recap, January - June, 2026 💚

관리자
15 Jul 2026
Views 50

[សង្ខេបសកម្មភាពរយៈពេល៦ខែ៖ មករា-មិថុនា ២០២៦]
[Six-Month Activity Recap: Jan-Jun 2026]

តើអ្នកទាំងអស់គ្នាចង់ដឹងថា ចាប់ពីខែមករា ដល់ ខែមិថុនា ក្នុងឆ្នាំ២០២៦ នេះ The Beautiful Learning Cambodia យើងមានសកម្មភាពធំៗអ្វីខ្លះទេ?
តោះ មកអានទាំងអស់គ្នា!

#littlelibraryproject #Recap #sixmonths #LILIday #LILInight #Cambodia #Korea #education
4137d06a63868.jpegCambodia Vision Trip 💚

ក្នុងខែមករា យើងបានរៀបចំកម្មវិធី Cambodia Vision Trip លើកទី៥ ដែលជាកម្មវិធីសម្រាប់សិស្សកូរ៉េមកទស្សនកិច្ចសិក្សា ផ្លាស់ប្ដូរបទពិសោធន៍នៅកម្ពុជា ដូចជាស្វែងយល់ពីគម្រោងបណ្ណាល័យតូច ការផ្លាស់ប្តូរវប្បធ៌មខ្មែរ-កូរ៉េ និងសកម្មភាពជាច្រើនទៀតជាមួយសិស្សានុសិស្សកម្ពុជា 💚✨

Cambodia Vision Trip 💚

In January, we hosted the 5th Cambodia Vision Trip, welcoming Korean students to Cambodia for exploring Little Library Project, cultural exchange, learning, and meaningful interactions with Cambodian students 💚✨
c4eca11cf5aea.jpeg📚 គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ បណ្ណាល័យតូចរបស់យើងបច្ចុប្បន្នមានចំនួន ១១៩ ទីតាំងហើយ!
ដោយត្រឹមពាក់ឆ្នាំនេះ យើងបានបើកបណ្ណាល័យតូចថ្មីបន្ថែមចំនួន ៨ បណ្ណាល័យ រួមមាន៖
📚 បណ្ណាល័យតូចទី១១២ នៅខេត្តកំពត
📚 បណ្ណាល័យតូចទី១១៣ និង ១១៤ នៅខេត្តសៀមរាប
📚បណ្ណាល័យតូចទី១១៥ ១១៦ ១១៧ ១១៨ និង ១១៩ នៅខេត្តកំពង់ស្ពឺ

📚 Little Library
By June 2026, our Little Library Project has expaned to 119 Little Libraries across Cambodia 💚
During the first half of the year, we set up 8 new Little Libraries, including:
📚 112th Little Library in Kampot Province
📚 113th & 114th Little Libraries in Siem Reap Province
📚 115th, 116th, 117th, 118th & 119th Little Libraries in Kampong Speu Province.
b4af79c7b4cc8.jpeg✨ យុទ្ធនាការ “បណ្ណាល័យតូច ក្តីសង្ឃឹមធំ”
ក្នុងរយៈពេលពាក់កណ្តាលឆ្នាំ ២០២៦ នេះ យុទ្ធនាការ “បណ្ណាល័យតូច ក្តីសង្ឃឹមធំ” របស់យើង បានទទួលការគាំទ្រ និងការបរិច្ចាគពីសប្បុរសជនជាច្រើន📚💚

ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមគាំទ្រយុទ្ធនាការរបស់យើង✨
យុទ្ធនាការរបស់យើងនៅតែបន្តទទួលជំនួយបរិច្ចាគ។ អ្នកអាចចូលរួមបរិច្ចាគជាសៀវភៅអាន ថវិកា ឬសម្ភារៈសិក្សាផ្សេងៗ ដើម្បីរួមគ្នាបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារកម្ពុជា😊

✨ Little Library, Big Hope Campaign
Over the past months, our Little Library, Big Hope campaign has received generous support and donations from many kind-hearted individuals. 📚💚

We would like to express our heartfelt gratitude to everyone who has supported our campaign. ✨
Our campaign is still ongoing, and we warmly welcome donations of books, financial contributions, or school supplies. Together, we can continue promoting education and building a brighter future for Cambodian children. 💚
109120e591ae0.jpeg✨ Book Week Event 📚

ក្នុងរយៈពេលកន្លះឆ្នាំដំបូងនៃឆ្នាំ ២០២៦ កន្លងមកនេះ ពួកយើងបានរៀបចំកម្មវិធី Book Week បានចំនួន ២ លើក! 💚
📍 លើកទី១ នៅ Life Field
📍 លើកទី២ នៅ Factory Phnom Penh

ពួកយើងសូមអរគុណចំពោះការគាំទ្រពីអ្នកទាំងអស់គ្នា ដែលបានធ្វើឱ្យកម្មវិធីរបស់យើងកាន់តែមានភាពរស់រវើក ✨
ជួបគ្នាម្ដងទៀតនៅក្នុងកម្មវិធីបន្ទាប់របស់យើង! 📖💚

✨ Book Week Event 📚

Over the first half of 2026, we successfully hosted two Book Week events! 💚
📍 Our first event was held at Life Field.
📍 Our second event was held at Factory Phnom Penh.

A heartfelt thank you to everyone who participated, supported, and helped make these events so meaningful ✨
We look forward to seeing you at our next Book Week event! 📖💚
882a4432c8da0.jpeg✨ បណ្ណាល័យ TBL 📚

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បណ្ណាល័យ TBL បានបើកជាផ្លូវការ ដែលជាជំហានថ្មីមួយក្នុងការផ្ដល់កន្លែងសម្រាប់ការអាន ការសិក្សា និងការចែករំលែកចំណេះដឹង 💚

ចាប់តាំងពីថ្ងៃបើកដំណើរការមក បណ្ណាល័យរបស់យើងបានស្វាគមន៍សិស្ស និស្សិត និងសាធារណជនឱ្យចូលមកអានសៀវភៅ សិក្សាស្រាវជ្រាវ និងស្វែងយល់ពីចំណេះដឹងថ្មីៗ ដោយឥតគិតថ្លៃ 🤗📚

👉 បើករៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ
⏰ ម៉ោង ៩:០០ ព្រឹក ដល់ ៤:០០ រសៀល
📍 ទីតាំង: https://maps.app.goo.gl/PZmw5EViEMLYnwkZ8?g_st=atm

✨ TBL Library 📚

On 16 March 2026, TBL Library officially opened for public, marking a new step toward creating a space for reading, learning, and knowledge sharing. 💚

Since its opening, our library has welcomed students, and public to enjoy free access to books, research, and self-learning opportunities. 🤗📚

👉 Open every Monday to Friday
⏰ 9:00 am – 4:00 pm
📍 Location: https://maps.app.goo.gl/PZmw5EViEMLYnwkZ8?g_st=atm
4ed50f7cee3be.jpeg✨ Book Week Event 📚

ក្នុងរយៈពេលកន្លះឆ្នាំដំបូងនៃឆ្នាំ ២០២៦ កន្លងមកនេះ ពួកយើងបានរៀបចំកម្មវិធី Book Week បានចំនួន ២ លើក! 💚
📍 លើកទី១ នៅ Life Field
📍 លើកទី២ នៅ Factory Phnom Penh

ពួកយើងសូមអរគុណចំពោះការគាំទ្រពីអ្នកទាំងអស់គ្នា ដែលបានធ្វើឱ្យកម្មវិធីរបស់យើងកាន់តែមានភាពរស់រវើក ✨
ជួបគ្នាម្ដងទៀតនៅក្នុងកម្មវិធីបន្ទាប់របស់យើង! 📖💚

✨ Book Week Event 📚

Over the first half of 2026, we successfully hosted two Book Week events! 💚
📍 Our first event was held at Life Field.
📍 Our second event was held at Factory Phnom Penh.

A heartfelt thank you to everyone who participated, supported, and helped make these events so meaningful ✨
We look forward to seeing you at our next Book Week event! 📖💚
5153a067fa7f8.jpegជំនួប និងកិច្ចសហការ 🤝✨

ក្នុងមួយរយៈពេលកន្លងមកនេះ The Beautiful Learning Cambodia យើងមានជំនួបពិភាក្សាជាមួយ Factory Phnom Penh ដែលឈានឲ្យមានកិច្ចសហការរវាងកម្មវិធី Book Week និង Book Nerd 😊
នៅដើមខែឧសភា ពួកយើងក៏មានជំនួបពិភាក្សាជាមួយនឹង Mengly J. Quach Foundation ផងដែរ ទាក់ទងឱកាសសហការជាមួយគ្នាក្នុងគម្រោងនាពេលខាងមុខ✨

Meetings & Partnerships 🤝✨

Over the past few months, The Beautiful Learning Cambodia had the opportunity to meet with Factory Phnom Penh, which led to a collaboration between our Book Week event and Book Nerd. 😊
In early May 2026, we also met with Mengly J. Quach Foundation to discuss potential opportunities for future collaboration. ✨
5d344e20d1aeb.jpeg📚 4th LILI CLASS

នៅដើមខែមិថុនា យើងបានចាប់ផ្ដើមកម្មវិធីអប់រំលើកទី៤ ដែលហៅថា "ថ្នាក់លីលី" ឬ “LILI CLASS” ដែលយើងធ្វើការបង្រៀនភាសាអង់គ្លេសចំនួនពីរថ្នាក់ ដល់ប្អូនកុមារជាង ៤០ នាក់ នៅអង្គការ Taramana Cambodia 💚

At the beginning of June, we started our 4th LILI CLASS program, providing English education through two English classes for more than 40 students at Taramana Cambodia. 💚
64e296c9abde4.jpegLILI CARE ✨

នៅក្នុងខែឧសភា ឆ្នាំ២០២៦ ពួកយើងបានរៀបចំ LILI CARE នៅអង្គការ Taramana Cambodia ✨
ដោយបានធ្វើបានផ្លាស់ប្តូរសៀវភៅអានថ្មី សម្រាប់បណ្ណាល័យតូចទី ១១ និងមានការបរិច្ចាគសៀវភៅផាត់ពណ៌ ព្រមទាំងមានសកម្មភាពកម្សាន្តជាមួយប្អូនៗផងដែរ ដើម្បីចែករំលែកនូវស្នាមញញឹម និងចំណេះដឹងថ្មីៗដល់ប្អូនៗ 😊📖

LILI CARE ✨

In May 2026, we organized LILI CARE at Taramana Cambodia. ✨
During the visit, we exchanged English books for our 11th Little Library, donated coloring books, and enjoyed fun activities with the children, sharing smiles and creating new learning experiences with the children. 😊📖
49e194520df09.jpeg✨ ឱកាសការងារស្ម័គ្រចិត្ត ✨

ក្នុងរយៈពេលពាក់កណ្តាលឆ្នាំ ២០២៦ នេះ The Beautiful Learning Cambodia បានផ្តល់ឱកាសឱ្យយុវជនចូលរួមជាអ្នកស្ម័គ្រចិត្ត ដើម្បីរួមចំណែកក្នុងការងារសប្បុរសធម៌ សម្រាប់កម្មវិធី Book Week និងបានចូលរួមក្នុងសកម្មភាពអប់រំ សម្រាប់ថ្នាក់ភាសាអង់គ្លេស LILI CLASS 💚

តាមរយៈការចូលរួមនេះ អ្នកស្ម័គ្រចិត្តរបស់យើងបានទទួលបទពិសោធន៍ថ្មីៗ បានស្វែងយល់ពីការងារ និងអភិវឌ្ឍជំនាញសំខាន់ៗ ដូចជា ការប្រាស្រ័យទាក់ទង ការងារជាក្រុម និងការដោះស្រាយបញ្ហា✨

ការចូលរួមរបស់អ្នកស្ម័គ្រចិត្តម្នាក់ៗ គឺជាផ្នែកមួយដ៏មានតម្លៃក្នុងការគាំទ្របេសកកម្មរបស់យើង និងនាំមកនូវផលវិជ្ជមានដល់សហគមន៍ 📚💚

✨ Volunteer Opportunities ✨

During the first half of 2026, The Beautiful Learning Cambodia has provided volunteer opportunities for young people to support our charitable initiatives through Book Week and contribute to educational activities in our LILI CLASS English program. 💚

Through these experiences, our volunteers have gained valuable hands-on experience while developing important skills such as communication, teamwork, and problem-solving. ✨

Every volunteer's contribution has played a meaningful role in supporting our mission and creating a positive impact in the community. 📚💚
51ac40073c915.jpeg✨ ការចែកសៀវភៅ ដើម្បីទម្លាប់នៃការអាន

ក្នុងរយៈពេលពាក់កណ្តាលឆ្នាំ ២០២៦ នេះ ពួកយើងបានចែកសៀវភៅអានដោយឥតគិតថ្លៃ សរុបជាង ៤០ ក្បាល ចំនួន ៣ លើក:
📚 លើកទី១ ក្នុងឱកាស ទិវាបុណ្យនៃក្តីស្រឡាញ់
📚 លើកទី២ ក្នុងឱកាស ទិវាបុណ្យអ្នកម្ដាយ
📚 លើកទី៣ ក្នុងឱកាស ទិវាបុណ្យលោកឪពុក

ពួកយើងសង្ឃឹមថា សៀវភៅទាំងនេះនឹងជួយជំរុញឱ្យអ្នកទាំងអស់គ្នាកាន់តែស្រឡាញ់ការអាន និងបន្តស្វែងរកចំណេះដឹងតាមរយៈសៀវភៅ✨

✨ Free Book Giveaways to Encourage Reading

During the first half of 2026, we gave away more than 40 books across three special occasions:
📚 First giveaway: Valentine's Day
📚 Second giveaway: Mother's Day
📚 Third giveaway: Father's Day

We hope these books will inspire more people to enjoy reading and continue discovering new knowledge through books. ✨
b187dd34d7393.jpeg

0 0